ជនជាតិដើមភាគតិចខេត្តកំពង់ធំរិះគន់តុលាការថា លម្អៀងរកជនល្មើសកាប់ទន្ទ្រានព្រៃសហគមន៍
មន្ត្រីសង្គមស៊ីវិល និងជនជាតិដើមភាគកួយរិះគន់ តំណាងអយ្យការ និងតុលាការខេត្តកំពង់ធំថា កាត់ក្តីលម្អៀងទៅរកជនល្មើសដែលកាប់ទន្ទ្រានព្រៃសហគមន៍មួយ ដែលអ្នកភូមិខិតខំថែទាំ ដើម្បីផលប្រយោជន៍ជាតិ។ ពួកគេខកចិត្ត ចំពោះទង្វើរបស់តុលាការខេត្តនេះថា ទន់ខ្សោយផ្នែកសមត្ថភាពដោះស្រាយសំណុំរឿងបទល្មើសព្រៃឈើ ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ ធ្វើឱ្យជនល្មើសមិនរាងចាល។