Browsing Category

technical terms

blackmail

ការគំរាមកំហែងហែកកេរ្តិ៍ អំពើប្រព្រត្តិដោយអ្នកសារព័ត៌មានដែលដឹងរឿងអាស្រូវរបស់បុគ្គលណាម្នាក់ ជាថ្នូរនឹងលាភសក្ការៈ ឬការសន្យាអ្វីមួយ ទើបមិនផ្សាយរឿងអាស្រូវនោះ។
Read More...

malinformation

ព័ត៌មានបំភ្លៃ ប្រភេទព័ត៌មានមិនពិតដែលត្រូវបានគេកែច្នៃពីព័ត៌មានពិត ហើយត្រូវបានគេយកមកផ្សព្វផ្សាយចែកចាយក្នុងចេតនាធ្វើឱ្យប៉ះពាល់ផលប្រយោជន៍ កិត្តិយសបុគ្គល អង្គការ ស្ថាប័ន ឬប្រទេសណាមួយ។
Read More...

misinformation

ព័ត៌មានភាន់ច្រឡំ ប្រភេទព័ត៌មានមិនពិតដែលត្រូវបានផ្សព្វផ្សាយ ឬចែករំលែកតៗគ្នាដោយចេតនា ឬដោយអចេតនាធ្វើឲ្យមានការយល់ច្រឡំ ហើយជូនកាលអ្នកចែករំលែកមិនដឹងច្បាស់ពីប្រភពនៃព័ត៌មានដែលខ្លួនទទួលបានដោយគ្មានបំណងធ្វើឱ្យខូចខាត ឬប៉ះពាល់ផលប្រយោជន៍បុគ្គល ស្ថាប័ន…
Read More...

disinformation

ព័ត៌មានក្លែងបន្លំ ប្រភេទព័ត៌មានមិនពិតដែលបានបង្កើតឡើង ហើយយកទៅផ្សព្វផ្សាយ ឬចែកចាយដោយចេតនាដើម្បីបំភាន់ ឬបោកប្រាស់សាធារណជន ក្នុងគោលបំណងបង្កផលប៉ះពាល់ដល់ជនណាម្នាក់ អង្គការណាមួយ ឬប្រទេសណាមួយ។
Read More...

fake news

ដំណឹងក្លែងក្លាយ សាច់រឿងមិនពិតដែលត្រូវបានគេប្រតិដ្ឋ ឬកែច្នៃជាព័ត៌មានក្នុងទម្រង់ជាអត្ថបទ រូបភាព វីដេអូ សំឡេង... ហើយយកទៅផ្សព្វផ្សាយលើប្រព័ន្ធអ៊ីនធើណែត ឬបណ្ដាញសារព័ត៌មានផ្សេងៗ ក្នុងគោលបំណងកេងចំណេញនយោបាយ អាជីវកម្ម…
Read More...

advertorial

ព័ត៌មានពាណិជ្ជកម្ម ការឃោសនាពាណិជ្ជកម្មក្រោមរូបភាពជាអត្ថបទ ឬបទយកការណ៍ដែលផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយ ដូចជា ទស្សនារដ្ដី ការសែត វិទ្យុ ទូរទស្សន៍ ប្រព័ន្ធផ្សព្វផ្សាយអនឡាញជាដើម។
Read More...

sediment

កករ((គីមី - កាកសំណល់នៃសារធាតុមិនរលាយនៅក្នុងសូលុយស្យុងមួយដែលជាលទ្ធផលនៃប្រតិកម្មគីមីបន្ទាប់ពីការបន្ថែមភ្នាក់ងារធ្វើឲ្យរងជាកករ)) ផង់ឬកម្ទេចល្អិតដែលនៅក្នុងសភាវៈរាវ មានទឹក សុរា ប្រេង ជាដើម។
Read More...