នៅកម្ពុជា មានផ្ការុក្ខជាតិព្រៃឈ្មោះ «ផ្កាបំពង់ក្រឡោម» ៥ ប្រភេទ ជាប្រភេទរុក្ខជាតិស៊ីសាច់ កំពុងរងគ្រោះជិតផុតពូជ
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានឱ្យដឹងថា នៅកម្ពុជាមានផ្ការុក្ខជាតិព្រៃឈ្មោះថា «ផ្កាបំពង់ក្រឡោម» ៥ ប្រភេទ ជាប្រភេទរុក្ខជាតិស៊ីសាច់ កំពុងរងគ្រោះជិតផុតពូជ ហើយអំពាវនាវដល់ភ្ញៀវទេសចរ សូមកុំបេះប្រភេទផ្ការុក្ខជាតិព្រៃទាំងនេះ ដើម្បីរក្សាពូជ និងសោភ័ណភាព រមណីយដ្ឋានឱ្យបានស្អាត។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ក្នុងទំព័រហ្វេសប៊ុករបស់លោកថានៅលើពិភពលោក ផ្កាបំពង់ក្រឡោមនេះមានដល់ទៅ ១២៩ ប្រភេទក្នុងនោះមានប្រាំប្រភេទ កំពុងដុះលូតលាស់នៅប្រទេសកម្ពុជា។
អានអត្ថបទដើម៖ https://www.postkhmer.com/national/2021-07-09-1440-219587.html